ស ខេង ​សង្ឃឹម​ថា ​បាតុករ​ត្រៀម​មហាបាតុ​កម្ម​​​ នឹង​​វិល​​ទៅ​​​ប្រកប​របរ​ទទួល​ទានធម្មតា​វិញ

ជា​លិខិត​​មួយ​​ដែល​ចេញ​​ដោយ​ លោក ស ខេង ក្នុងនាម ​ប្រធាន​គណៈ​បញ្ជា​ការ​សន្តិសុខ​​អចិន្ត្រៃយ៍​​​​​​សម្រាប់​ការបោះ​ឆ្នោត​ ចុះថ្ងៃទី​១១ ខែកញ្ញា ទោះបីជា​មាន​ន័យ​ ​ថ្លែង​អំណរ​គុណ​​ ដល់​​កងកម្លាំង​​មាន​សមត្ថកិច្ច​​​ដែល​​​បាន​​បំពេញ​ការងារ​​ក្នុងថ្ងៃ​ មហាបាតុ​កម្ម​ដោយ​​​​សន្តិវិធី​​កន្លងមក តែបាន​​ឆ្លៀត​​ផ្ញើសារ​ជា​ប្រយោល​មួយ​​ ដល់​ហ្វូង​​បាតុករ​​​​ដែល​​ត្រៀម​​ធ្វើ​​មហាបាតុកម្ម​​នា​ពេលខាងមុខ​ សូមរក្សា​​ភាព​​ស្ងប់ស្ងាត់ និង​​បន្តប្រកប​របរ​ទទួលទាន​ និង​​ធ្វើកិច្ច​ការងារ​ក្នុងជីវភាព​ធម្មតា​​​ដើម្បី​រ​​ក្សា​កិត្តិយស និង​​សេចក្តីថ្លៃថ្នូ​​​របស់ជាតិ។ ក្នុងលិខិត​​ដដែល ក៏បាន​​ថ្លែងអំណរគុណ​​ដល់​​​បាតុករ​​​ដែល​បាន​​ចូលរួម​ក្នុង​បាតុកម្ម​ អហិង្សា​​​កាល​ពីថ្ងៃទី​៧ ខែកញ្ញា ឆ្នាំ២០១៣​​​​ សម្រាប់​​ការ​រួម​ចំណែក​​ក្នុងការ​ថែរក្សា​របៀប​រៀបរយ​ និង​សណ្តាប់ធ្នាប់​សាធារណៈ។…

http://www.cambodianvotervoice.org/kh/index.php?option=com_content&view=article&id=4480:2013-09-11-08-55-12&catid=13:2011-10-14-07-20-47