អតីតពលរដ្ឋសំបុកចាបដែលពុំមានសិទ្ធិបោះឆ្នោតស្តាយខ្លួន ពេលការបោះឆ្នោតកាន់តែខិតជិតមកដល់
អតីតប្រជាពលរដ្ឋអ្នកភូមិសំបុកចាបប្រមាណជាង១០០គ្រួសារ ដែលសព្វថ្ងៃកំពុងរស់នៅក្នុងភូមិអណ្តូងថ្មីខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ កំពុងប្រឈមទៅនឹងការបាត់បង់សិទ្ធិបោះឆ្នោត ការបោះឆ្នោតដែលនឹងប្រព្រឹត្តិធ្វើឡើងនៅថ្ងៃ២៨កក្កដាឆ្នាំ២០១៣ខាងមុខ។ ការពុំមានសិទ្ធិបោះឆ្នោតនេះត្រូវបានប្រជាពលរដ្ឋអ្នកភូមិអណ្តូងថ្មីភាគច្រើនអះអាងថាបណ្តាលមកពីការពុំទាន់មានកម្មសិទ្ធិដីធ្លីច្បាស់លាស់ ការពុំមានលិខិតបញ្ជាក់ទីកន្លែងស្នាក់នៅ និងជាពិសេសពុំមានអត្តសញ្ញាណប័ណ្ណសម្រាប់សំគាល់ខ្លួន។ អតីតពលរដ្ឋដែលពុំមានសិទ្ធិបោះឆ្នោតភាគច្រើនកំពុងស្តាយខ្លួននៅពេលដែលការបោះឆ្នោតកំពុងខិតជិតមកដល់៕…
ចាន់ លីដា
http://www.khmer.rfi.fr/cambodia/20130722-sombok-chap-cannot-vote