ឃាត់ខ្លួនសកម្មជន១១នាក់ដោយសារធ្វើឲ្យប៉ះពាល់សណ្ដាប់ធ្នាប់
សកម្មជននយោបាយ១១នាក់ត្រូវបានសន្តិសុខខណ្ឌដែលពាក់មួកការពារសុវត្ថិភាពចាប់ទាញចេញពីផ្លូវ ពេលពួកគេហែក្បួនអហិង្សាទៅកាន់ស្ថានទូតបរទេសនានា ដើម្បីដាក់ញត្តិស្នើសុំឲ្យរដ្ឋាភិបាលឈប់ប្រើអំពើហិង្សា និងដោះលែងសកម្មជន និងកូដករដែលត្រូវបានឃុំខ្លួនចំនួន២៣នាក់។ សាលារាជធានីបានឲ្យដឹងថា អ្នកតវ៉ាទាំង១១នាក់ដែលមាន១០នាក់ជាសកម្មជនសិទ្ធិដីធ្លី និងលោក រ៉ុង ឈុន សកម្មជនកម្មករដែលមានទំនាក់ទំនងជាមួយគណបក្សប្រឆាំងត្រូវបានចាប់ខ្លួនចំពោះការធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។ ពួកគេត្រូវបានឃុំខ្លួននៅស្នងការដ្ឋាននគរបាលរាជធានីអស់រយៈពេលប្រហែល៥ម៉ោង មុនពេលដោះលែងនៅមុនម៉ោង២រសៀលបន្តិច។ លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបាននិយាយថា “ យើងបានចាប់ខ្លួនពួកគេ ពីព្រោះការជួបជុំ និងការបញ្ចេញទស្សនរបស់ពួកគេធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងសន្តិសុខសាធារណៈ”។ …
ផន បុប្ផា និង Colin Meyn
http://www.cambodiadailykhmer.com/latest/9679/