ឆ្នាំមុនមនុស្ស ១២ នាក់ស្លាប់ និង ៥០ នាក់រងរបួសដោយសារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះ
ប្រទេសកម្ពុជាបានកត់ត្រាអំពីចំនួនអ្នកស្លាប់ និងរបួសប្រហែល ៨០ នាក់ដែលបង្កឡើងដោយគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះនៅទូទាំងប្រទេសកាលពីឆ្នាំមុន។ នេះជាការកើនឡើងជាង ៣០ ភាគរយ បើប្រៀបធៀបទៅនឹងឆ្នាំ ២០១៨។ យោងតាមរបាយការណ៍របស់អាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីន និងសង្គ្រោះជនពិការដោយសារមីនបានចេញផ្សាយកាលពីម្សិលមិញថា ចាប់ពីខែមករាដល់ខែធ្នូឆ្នាំមុន អ្នកស្លាប់ដោយសារគ្រាប់មីន យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះមានចំនួន ៧៧ នាក់ដែលមានការកើនឡើងចំនួន ៣៣ ភាគរយ បើប្រៀបធៀបទៅនឹងចំនួនអ្នកស្លាប់ និងរបួស ៥៨ នាក់នៅឆ្នាំ ២០១៨។ …
មុំ គន្ធា
https://www.khmertimeskh.com/50684774/12-killed-50-injured-by-landmines-erw-last-year