អគារខ្ពស់ចំនួន ២.៥៣៤ ត្រូវបានបញ្ចប់នៅឆ្នាំ២០២២
យោងតាមការសិក្សាដែលចេញផ្សាយនៅថ្ងៃទី២៧ ខែធ្នូ ក្រសួងគ្រប់គ្រងដែនដីបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០០០ ដល់ខែវិច្ឆិកា ឆ្នាំ២០២២ សំណង់អគារខ្ពស់ៗចំនួន ២.៥៣៤ ត្រូវបានសាងសង់ក្នុងនោះមាននៅរាជធានីភ្នំពេញចំនួន ១.៦៧៤ អគារ ខេត្តព្រះសីហនុ ៦៨៥ អគារ នៅបន្ទាយមានជ័យ ១៣១ អគារ និងផ្សេងទៀតចំនួន ៤៣ អគារ។ ក្នុងចំណោមអគារខ្ពស់ៗមាន ១.៤២៣ អគារ ដែលមានកម្ពស់ពី ៥ ទៅ ៩ ជាន់ មាន ៤២៣ អគារ ដែលមានកម្ពស់ពី ១០ ទៅ ១៩ ជាន់ ៦៩៩ មានពី ២០ ទៅ ២៩ ជាន់ មាន ២៣៣ អគារ ដែលមានពី ៣០ ទៅ ៣៩ ជាន់ និង ១២៩ អគារដែលមាន កម្ពស់ពី ៤០ ទៅ ៥០ ជាន់។ …
ម៉ៅ ស្រីពេជ្រ
https://kiripost.com/stories/2534-high-rise-buildings-completed-by-2022