អនុស្សរណៈ​ចំនួន​ ៤ ត្រូវ​បាន​ចុះ​ហត្ថលេខា​រវាង​ប្រទេស​ ​កម្ពុជា-ហ្វីលីពីន

ក្នុង​ដំណើរ​ទស្សនកិច្ច​ផ្លូវការ​របស់​ប្រធានាធិបតី​ហ្វីលីពីន​មក​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១៣ ដល់​ ១៤ ខែ​ធ្នូ​ដែល​អម​ដំណើរ​ដោយ​​​កីឡាករ​ប្រដាល់​ល្បី​ឈ្មោះ​​របស់​ហ្វីលីពីន​លោក ម៉ានី ប៉ាក់គីអៅ ផង​នោះ​កម្ពុជា-ហ្វីលីពីន បាន​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ​ចំនួន​បួន​ទាក់ទង​នឹង​កិច្ចសហប្រតិបត្តិការ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ឧក្រិដ្ឋកម្ម​ឆ្លង​ដែន​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​កីឡា​ការងារ និង​ទេសចរណ៍។ ប្រធានាធិបតី​ហ្វីលីពីន​លោក រ៉ូ្រឌីហ្គោ ឌូតឺតេ (Rodrigo Duterte) ព្រម​ជាមួយ​នឹង​លោក ប៉ាក់គីអៅ បាន​មក​ដល់​កម្ពុជា​កាលពី​ល្ងាច​ថ្ងៃ​ទី​ ១៣ ​ខែ​ធ្នូ។ ​លុះ​ដល់​ព្រឹក​ថ្ងៃ​ទី​ ១៤ ខែ​ធ្នូ ឆ្នាំ ២០១៦​ វេលា​ម៉ោង​ប្រមាណ​ជា​ ១០ និង​ ៣០ ​នាទី​លោក​ប្រធានាធិបតី​ហ្វីលីពីន​បាន​ចូល​គាល់​​​ព្រះមហាក្សត្រ​ខ្មែរ​ព្រះបាទ បរមនាថ នរោត្តម សីហមុនី។ នៅ​ព្រឹក​ថ្ងៃ​ដដែល​នោះ​លោក​ឌូតឺតេ និង​គណៈប្រតិភូ​ក៏​បាន​ចូល​គោរព​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ នរោត្តម​ សីហនុ និង​ដាក់​កម្រង​ផ្កា​នៅ​វិមាន​ឯករាជ្យ​ផង​ដែរ​។ …

ទូច សុខា
http://bit.ly/2gCVuUE