អ្នកបឹងកក់១ក្រុមមកតវ៉ា ១ក្រុមថ្លែងទុក្ខជម្រាប ស៊ូប៊ែរឌី
ខណៈកងសន្តិសុខនិងនគរបាលខណ្ឌដូនពេញ ជាប់រារាំងក្រុមអ្នកតវ៉ាជាង ៦០ នាក់ មកពីសហគមន៍ជម្លោះដីធ្លីនៅភ្នំពេញនៅទីលានប្រជាធិបតេយ្យកាលពីព្រឹកម្សិលមិញ លោក សូរិយា ស៊ូប៊ែរឌី តំណាងពិសេសរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជា បានចុះពិនិត្យស្ថានភាពជាក់ស្ដែងរបស់ប្រជាពលរដ្ឋក្នុងតំបន់បឹងកក់ និងបុរីកីឡា។ នៅពេលក្រុមអ្នកតវ៉ា ជាង ៦០ នាក់ ដឹកនាំដោយអ្នកស្រី យ៉ោម បុប្ផា ជម្នះដើរឆ្ពោះទៅទីលានប្រជាធិបតេយ្យក្នុងគម្រោងធ្វើការតវ៉ាមួយខែ ទាមទារឲ្យមានដំណោះស្រាយដីធ្លីនិងដោះលែងអ្នកទោស ១៩ នាក់ ដែលពួកគេចាត់ជា «អ្នកទោសមនសិការ» នោះភ្លាមៗក៏ត្រូវកម្លាំងសន្តិសុខខណ្ឌដូនពេញនិងនគរបាលបង្ក្រាបកុបកម្មរារាំង។ … ស្របពេលគ្នានោះដែរ នៅពីក្រោយសកម្មភាពតវ៉ារបស់ក្រុមអ្នកស្រីយ៉ោម បុប្ផា នៅក្នុងសហគមន៍បឹងកក់និងបុរីកីឡាឯណោះ អ្នកភូមិបានជួបនិងថ្លែងពីទុក្ខកង្វល់ប្រាប់លោក សូរិយា ស៊ូប៊ែរឌី តំណាងពិសេសអគ្គលេខាធិការអង្គការសហប្រជាជាតិ ដែលទៅសង្កេតពីស្ថានភាពជាក់ស្តែងរបស់អ្នកភូមិរងគ្រោះផ្ទាល់។ …
ឃុត សុភចរិយា
http://bit.ly/1JbGlRy