សកម្មជន​ដីធ្លី​ ១០​ នាក់​ត្រូវ​តុលាការ​កោះហៅ​ទៅ​សួរ​

​សកម្មជន​ដីធ្លី​ចំនួន​ ១០​ នាក់​ដែល​រួម​មាន​ទាំង​ជនជាតិ​ដើម​ភាគតិច​ផង​នោះ​ ត្រូវ​បាន​តុលាការខេត្ត​ ព្រះ​វិហារ​ ចេញ​ដីកា​កោះហៅ​ទៅ​បំភ្លឺ​នៅ​ថ្ងៃ​ពុធ​នេះ​ បន្ទាប់​ពី​ពួក​គាត់​ និង​ពលរដ្ឋ​ជាង​ ១០០​ នាក់​ផ្សេង​ទៀត​ បាន​រារាំង​គ្រឿងចក្រ​ក្រុមហ៊ុន​ ទ្រី​ ភាព​ មិន​ឲ្យ​ជីក​អណ្តូង​លើ​ដី​សហគមន៍​ក្នុងស្រុក​ រវៀង​។​ ​លោក​ ឡោ​ ចាន់​អ្នកសម្របសម្រួល​អង្គការសិទ្ធិមនុស្ស​ អា​ដ​ហុ​ក​ ខេត្ត​ ព្រះ​វិហារ​ បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ កាលពី​ម្សិលមិញ​ថា​ សកម្មជន​ដីធ្លី​ចំនួន​ ១០​ រូប​រស់នៅ​ក្នុងភូមិ​ អូរ​ពោធិ៍​ ឃុំ​ រមណីយ៍​ ស្រុក​ រវៀង​ ដែល​មាន​ប្រាំ​នាក់​ជា​ជនជាតិ​ដើម​ភាគតិច​កួយ​ត្រូវ​បាន​តំណាង​អយ្យការ​តុលាការខេត្ត​លោក​ ឡុ​ង​ ស៊ី​ថា​ ចេញ​ដីកាកោះ​ឲ្យ​ចូល​ទៅ​បំភ្លឺ​ នៅ​ថ្ងៃ​ពុធ​នេះ​ ក្រោម​ការ​សង្ស័យ​ពី​បទ​ «​រារាំង​កិច្ចការ​ រាជការ​សាធារណៈ​»​។​ …

ផាក់ ស៊ាងលី
http://postkhmer.com/national/1-national-news/109232-2014-01-15-01-50-10