លោក​នាយក​រដ្ឋមន្ត្រី​ថា​ ការ​បោះឆ្នោត​​អាច​ធ្វើ​មិន​បាន​បើ​មាន​ការ​ច្របូក​ច្របល់

លោក​នាយក​រដ្ឋមន្ត្រី​​ ហ៊ុន សែន កាលពី​ម្សិលមិញ​លើក​ឡើង​ថា ការ​បោះឆ្នោត​ទំនង​ជា​មិន​អាច​ធ្វើ​ទៅ​បាន​ទេ ​បើ​ប្រទេស​ស្ថិត​ក្នុង​ស្ថានភាព​ «​ច្របូក​ច្របល់​» ប៉ុន្តែ​លោក​​បាន​ព្រមាន​ថា មិន​ឲ្យ​មាន​ពួកឧទ្ទាម​» ​មិន​ថា​នៅ​ក្នុង​ព្រៃ​ ឬ​ក្នុង​ទីក្រុង​មក​ «​បំផ្លិច​បំផ្លាញ​»​ ​នូវ​​អ្វី​ដែល​លោក​ថា​ជា​សមិទ្ធផល​រក​បាន​ដោយ​លំបាក​ទេ ខណៈ​លោក​ សម រង្ស៊ី អតីត​មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​ជំរុញ​ឲ្យ​លោក​ ហ៊ុន សែន​ពន្យារ​ការ​បោះឆ្នោត​ជាតិ​ជាមួយ​នឹង​​ការ​ត្រៀម​ប្រកាស​ចលនា​សង្គ្រោះជាតិ​នា​ចុង​ខែ​នេះ​ និង​ព្រមាន​អំពាវនាវ​ឲ្យ​មហាជន កម្មករ ធ្វើ​មហាបាតុកម្ម​តែ​ថា​ចលនា​លោក​គឺ​មិនមែន​អង្គការ​អំពើ​ហិង្សា​ទេ​។ …

បែន សុខហ៊ាន និង Andrew Nachemson
http://bit.ly/2DoZ8RW