១៤ ខែខ្មែរបណ្ដេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣២០០ នាក់
គិតចាប់ពីការផ្តើមដំណើរការជំរឿននាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃបានបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ជាង ៣ ២០០ នាក់ដែលមាន ៤៦ សញ្ជាតិក្នុងនោះជិត ២៨០០ នាក់ជាជនជាតិវៀតណាមក្នុងរយៈពេល ១៤ ខែមកនេះ ។
តាមរយៈរបាយការណ៍បូកសរុបការងាររបស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃដែលភ្នំពេញប៉ុស្តិ៍ទទួលបានកាលពីម្សិលមិញបានបង្ហាញនូវស្ថិតិជនបរទេសដែលត្រូវបានបណ្តេញចេញពីកម្ពុជាដោយគិតចាប់ពីខែកក្កដាឆ្នាំ ២០១៤ រហូតមកដល់ដំណាច់ខែកញ្ញា ឆ្នាំ ២០១៥ ដែលមានដល់ទៅ ៣២២៦ នាក់ក្នុងនោះស្រីមានចំនួន ៥៦៧ នាក់។ ក្នុងតារាងស្ថិតិនេះជនជាតិវៀតណាមត្រូវបានគូសបញ្ជាក់ថាមានចំនួន ២៧៩៤ នាក់ក្នុងនោះស្រី ៥២២ នាក់ច្រើនជាងគេបើធៀបនឹងជនអន្តោប្រវេសន៍សញ្ជាតិផ្សេងទៀត។ …
តាំង វីដា
http://bit.ly/1LnrkCU