ចំនួនអ្នកជាប់ឃុំកើនឡើង ៣,០៧ ភាគរយនៅ ឆ្នាំ២០១៤
ចំនួនអ្នកជាប់ឃុំនៅ ឆ្នាំ២០១៤ មានជាង ១៥០០០ នាក់ ដែលចំនួននេះមានការកើនឡើងជាងឆ្នាំចាស់ ៣,០៧% ធ្វើឲ្យគ្រប់មណ្ឌលអប់រំកែប្រែ និងពន្ធនាគារទូទាំងប្រទេស នៅតែបន្តប្រឈមនឹងភាពចង្អៀតណែន។ នេះបើតាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ។ នៅក្នុងរបាយការណ៍ស្តីពីលទ្ធផលការងារ ឆ្នាំ២០១៤ និងទិសដៅការងារសម្រាប់ ឆ្នាំ២០១៥ ចេញផ្សាយកាលពីថ្ងៃចន្ទ បានឲ្យដឹងថា ក្នុង ឆ្នាំ២០១៤ ជនជាប់ឃុំជាក់ស្តែងមានចំនួន ១៥១៦៥ នាក់ (ស្រី ១២១២ នាក់) ក្នុងនោះ ជនត្រូវចោទមាន ៣២៨៨ នាក់ ជនជាប់ចោទ ១២១១ នាក់ ពិរុទ្ធជន ៥៣១៦ នាក់ ទណ្ឌិត ៥៣៥៣ នាក់ អនីតិជន ៣៩៧ នាក់ និងជនបរទេស ៧៥៥ នាក់។ ចំនួនជនជាប់ឃុំទទួលចូលថ្មី មានចំនួន ៩៤៥៦ នាក់ ខណៈជនជាប់ឃុំត្រូវបានកាត់បន្ថយមានចំនួន ៨៩៩០ នាក់ ក្នុងនោះស្លាប់ ៦៣ នាក់ និងរត់រួច ១២ នាក់។ …
ប៉ិច សុធារី
http://bit.ly/1M4qaIQ