ទាហាន ១០០ នាក់គំរាមលាលែងព្រោះទំនាស់ដីធ្លីជាមួយនឹងក្រុមហ៊ុន ទ្រី ភាព
ទាហានបម្រើការឲ្យវរសេនាតូចការពារព្រំដែនលេខ ១៤៥ ចំណុះឲ្យកងពលតូចអន្តរាគមន៍លេខ ១៤ ជាង ១០០ នាក់ស្ថិតក្នុង ភូមិសង្គមថ្មី ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលមានជម្លោះដីធ្លីជាមួយក្រុមហ៊ុន MDS Import Export Co, Ltd. របស់លោកឧកញ៉ា ទ្រី ភាព បានគំរាមលាលែងពីមុខតំណែង ប្រសិនបើពុំអាចរកដំណោះស្រាយក្នុងជម្លោះដីធ្លីនេះបានទេនោះ។ លោក សេង ពៅ ជាមន្ត្រីទាហានម្នាក់ ក្នុងចំណោមទាហានទាំងជាង ១០០ នាក់នោះបានថ្លែងថា លោកបានសម្រេចចិត្តដោះយកខោអាវនិងកាំភ្លើង ប្រគល់ជូនមេវរៈ របស់លោករួចហើយ ប៉ុន្តែមេរបស់លោកបានប្រាប់ថា មិនទាន់អនុញ្ញាតឲ្យឈប់នោះទេ។ … លោក ភួង សុធា មន្ត្រីសម្របសម្រួលសមាគមអាដហុក ប្រចាំ ខេត្តពោធិ៍សាត់ ឲ្យដឹងថា អ្វីដែលក្រុមទាហានសម្រេចចិត្តធ្វើដូច្នេះ ដោយសារតែ អាជ្ញាធរបានសន្យាជាច្រើនលើកច្រើនសា តែពុំមានដំណោះស្រាយដល់ពួកគាត់ ហើយអ្វីដែលពួកគាត់ធ្វើគឺបញ្ជាក់ថា គាត់អស់ជំនឿលើអាជ្ញាធរ។ …
ម៉ៃ ទិត្យថារ៉ា
http://bit.ly/1vQJjJr