ក្រសួង​ប្រកាស​ពី​ការ​កើនឡើង​កម្តៅ​ ធ្វើឲ្យ​ខ្វះ​ទឹក​ប្រើប្រាស់ ​និង​​អាកាសធាតុ​ក្តៅ​ហួតហែង​ខ្លាំង

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​បាន​ព្យាករណ៍​ថា​រលក​កម្តៅ​នៅ​រដូវ​ប្រាំងក្នុង​ខែ​មេសា និង​ឧសភា​ក្នុង​ឆ្នាំ ២០១៦ នឹង​កើន​ពី ៤០ ទៅ ៤១ អង្សាសេ​ដែល​ជា​ការ​​ព្រមាន​ពី​ការ​ខ្វះ​ទឹក​ប្រើប្រាស់​របស់​ប្រជា​កសិករ​ខណៈ​ដែល​រដូវវស្សា​អាច​នឹង​មក​ដល់​យឺត​ហើយ​មាន​​ភ្លៀង​ធ្លាក់​តិច​នៅ​ដើម​រដូវ។

រដ្ឋមន្ត្រី​​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​លោក លឹម គានហោ បាន​ចេញ​សេចក្តី​ជូន​ដំណឹង​កាលពី​ថ្ងៃ​ម្សិលមិញ​ថា​ក្រោយពី​បាន​​តាម​ដាន​ទៅ​លើ​ស្ថានភាព​ទូទៅ​នៃ​អាកាសធាតុ​ពិសេស​ការ​តាមដាន​លើ​កម្រិត​សីតុណ្ហភាព​នៅ​លើ​ផ្ទៃ​មហាសមុទ្រ​ប៉ាស៊ីហ្វិក​ខាង​លិច និង​សមុទ្រ​ចិន​ខាង​​ត្បូង​ចាប់ពី​ខែ ​មីនា ​ឆ្នាំ​ ២០១៥ ​មក​ឃើញ​ថា​កម្រិត​សីតុណ្ហភាព​នៅ​តំបន់​ទាំង​ពីរ​​នេះ​​មាន​ការ​កើនឡើង ពី ០,៥ ទៅ ១ អង្សាសេ​ហើយ​បើ​តាម​ការ​ព្យាករ​នៅក្នុង​ឆ្នាំ​ ២០១៦ ខាង​មុខ​កម្រិត​សីតុណ្ហភាព​មាន​និន្នាការ​កើន​ឡើង​​​បន្តិច​ថែម​ទៀត។ …

ប៉ិច សុធារី
http://bit.ly/1Hrcfif