អាជ្ញាធរជាតិអប្សរា នឹងជីកប្រឡាយធ្វើជារបងការពារព្រៃឈើ
អាជ្ញាធរជាតិអប្សរា ចាប់ពីដើមខែកញ្ញានេះ នឹងធ្វើការជីកប្រឡាយតាមព្រំផ្ទៃដីព្រៃឈើក្នុងឧទ្យានអង្គរ ខេត្តសៀមរាប ដើម្បីធ្វើជារបងការពារព្រៃឈើពីការកាប់រានទន្ទ្រានដីព្រៃយកធ្វើកម្មសិទ្ធិ ពីសំណាក់ជនខិលខូចមួយចំនួន។ អគ្គនាយកស្តីទីអាជ្ញាធរជាតិអប្សរា លោក ជុំ សុភមករា បានចេញសេចក្តីជូនដំណឹងដែលបានផ្សព្វផ្សាយកាលពីថ្ងៃអង្គារថា ជាយូរលង់មកហើយព្រៃឈើនៅក្នុងឧទ្យានអង្គរ និងនៅជុំវិញអង្គរ ជាប្រភេទព្រៃស្រោង ពាក់កណ្តាលព្រៃស្រោង និងព្រៃល្បោះ ដែលមានសត្វស្ទើរគ្រប់ប្រភេទរស់នៅ ខណៈដែលព្រៃឈើនៅតំបន់អង្គរក៏មានប្រយោជន៍សំខាន់ដល់ភាពគង់វង្សនៃប្រាសាទផងដែរ។ …
ប៉ិច សុធារី
https://bit.ly/2kgl4ql