អាជ្ញាធរអប្សរាបដិសេធការចោទប្រកាន់
អាជ្ញាធរជាតិអប្សរាបានច្រានចោលការចោទប្រកាន់ដែលថា ខ្លួនមិនបានអនុវត្តតាមអនុក្រឹត្យរបស់រាជរដ្ឋាភិបាលស្តីពីការកាត់ដីទំហំជាង ២២០ ហិកតាជូនប្រជាពលរដ្ឋ។ កាលពីថ្ងៃទី ១៧ ខែមេសា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចេញអនុក្រឹត្យចំនួនពីរសម្រេចកាត់ដីទំហំ ១១៥,៤១ ហិកតា ពីបុរីសណ្ឋាគារអង្គរសៀមរាបគ្រប់គ្រងដោយអាជ្ញាធរអប្សរា ជូនប្រជាពលរដ្ឋ ៧២៧ គ្រួសារនៅភូមិដូនប៉ា និងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម និងដីទំហំ ១១១,៤៩ ហិកតាទៀតជូនប្រជាពលរដ្ឋនៅភូមិព្រៃគុយ និងភូមិគោកចន្ទន៍ សង្កាត់អម្ពិលដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រ៉ាំរ៉ៃនៅតំបន់នោះ។ …
ប៉ិច សុធារី
http://bit.ly/1M6l0vR