ទំនប់​ជាយ​អា​រែង​កំពុង​រៀបចំ​សាងសង់​

ក្រុមហ៊ុន​ Sinohydro​ បាន​ទទួល​កាន់កាប់​បន្ត​នូវ​សម្បទាន​សាងសង់​ទំនប់​វា​រី​អគ្គិសនី​ ស្ទឹង​ជាយ​អា​រែង​ នៅ​ខេត្ត​ កោះកុង​ ហើយ​កំពុង​រៀបចំ​សម្រាប់​ដំណាក់កាល​ដំបូង​នៃ​ការ​សាងសង់​។​ នេះ​បើ​យោង​តាម​តំណាង​ក្រុមហ៊ុន​ និង​មន្ត្រី​រដ្ឋាភិបាល​។​ ​លោក​ អ៊ិ​ត​ ប្រា​ង​ រដ្ឋលេខាធិការ​ក្រសួង​រ៉ែ​ និង​ថាមពល​ បាន​ថ្លែង​ថា​ ក្រុមហ៊ុន​ Sinohydro​ Corporation​ Limited​ ដែល​សាងសង់​ទំនប់​ Three​ Gorges​ នៅ​ប្រទេស​ ចិន​ បាន​កាន់កាប់​បន្ត​សម្បទាន​ពី​ក្រុមហ៊ុន​ចិន​មួយទៀត​គឺ​ក្រុមហ៊ុន​ China​ Guodian​ Corporation​។​ លោក​បាន​ឲ្យ​ដឹង​ថ្លែង​ កាលពី​ថ្ងៃ​ចន្ទ​ថា​៖​ «​យើង​មិន​អាច​និយាយ​បាន​ទេ​ថា​ តើ​ពេល​ណា​ [​ក្រុមហ៊ុន​ Sinohydro]​ នឹង​ចាប់ផ្តើម​ការ​សាងសង់​ព្រោះ​យើង​ត្រូវ​សិក្សា​ច្រើន​អំពី​ផល​ប៉ះពាល់​បរិស្ថាន​»​។​ ​លោក​ ទូ​ សា​វុ​ធ​ អភិបាលស្រុក​ ថ្ម​បាំង​ ឲ្យ​ដឹង​ថា​ តំណាង​ក្រុមហ៊ុន​ Sinohydro​ Corporation​ និង​មន្ត្រី​ពី​ក្រសួង​ រ៉ែ​ និង​ថាមពល​ បាន​ចុះ​មក​មើល​ការដ្ឋាន​ទំនប់​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​រៀបចំ​សាងសង់​ផ្លូវ​ ដោយ​យក​គ្រឿងចក្រ​ធំៗ​ចូល​មក​ការដ្ឋាន​។​ លោក​បន្ថែម​ថា​៖​ «​តំណាង​ក្រុមហ៊ុន​ Sinohydro​ បាន​ចុះ​ទៅ​ទីនោះ​ដើម្បី​ជួប​ជាមួយនឹង​មន្ត្រី​ស្រុក​ និង​ម​ន្រី្ត​ពី​ក្រសួង​ រ៉ែ​ និង​ថាមពល​។​ ពួក​គេ​មាន​គោលបំណង​ពីរ​គឺ​ ទី​១​ មក​ពិនិត្យ​ទីតាំង​ដើម្បី​កសាង​ការដ្ឋាន​សាងសង់​ និង​ ទី​២​ គឺ​ដើម្បី​រៀបចំ​សាងសង់​ផ្លូវ​ចេញចូល​ការដ្ឋាន​»​។​ …​

ឆាយ ចន្ទដានី និង Daniel Pye
http://www.postkhmer.com/national/1-national-news/111462-2014-03-05-03-19-56