នៅ​ពេល​ខួប​បោះ​ឆ្នោត​ជិត​ចូល​មក​ដល់ គណបក្ស​សង្គ្រោះ​ជាតិបន្ទន់​គោល​ជំហររបស់​ខ្លួន

នៅពេល​​​ដែល​​​ជិត​​​ដល់​​​ខួប​​​នៃការ​​​បោះ​​​ឆ្នោត​​​ជាតិ​​ថ្ងៃ​​​ទី​​​២៨ ខែកក្កដា មេដឹកនាំ​​​ជាន់​​​ខ្ពស់​​​គណបក្ស​​​ប្រឆាំង​​​កាលពី​​​ម្សិលមិញ​​​បាន​​​បង្ហាញ​​​ថា ខ្លួន​​​ត្រៀម​​​ដក​​​ការ​​​​​ទាម​​​ទារ​​​​​​ឲ្យ​​​មាន​​​ការ​​​បោះ​​​ឆ្នោត​​​មុន​​​អាណត្តិ និង​​​បាន​​​ផ្ដោត​​​ជា​​​សំខាន់ទៅ​​​លើ​​​ការ​​​ធ្វើ​​​ឲ្យ​​​មាន​​​គណៈកម្មាធិការ​​​ជាតិ​​​រៀបចំ​​​ការ​​​បោះ​​​ឆ្នោត​​​ឯករាជ្យ។ លោក កឹម សុខា អនុប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ ដែល​​​អង្គុយ​​​នៅ​​​ជិត​​​លោក​​​នាយក​​​រដ្ឋមន្ត្រី ហ៊ុន សែន និង​​​លោក ស ខេង រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ អំឡុង​​​ពិធី​​​តម្កល់​​​ព្រះអដ្ឋិបរម​​​រតនកោដ្ឋ​​​សម្ដេច​​​ឪ​​​ នរោត្តម សីហនុ កាលពី​​​ថ្ងៃសុក្រ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ឥឡូវ​​​នេះ​​​លោក​​​សង្ឃឹម​​​ថា នឹង​​​មាន​​​ការ​​​ដោះ​​​ស្រាយ​​​ភាព​​​ទាល់​​​ច្រក​​​នេះ​​​ឲ្យ​​​បាន​​​មុន​​​ថ្ងៃទី​​​២៨ ខែកក្កដា។ …

ម៉ិច ដារ៉ា និង អេឡិក វិល្លីមមីនស៍
http://www.cambodiadailykhmer.com/news/17107/