អ្នកលួចរុករានដីតំបន់អភិរក្សសំឡូត ត្រូវបានសមត្ថកិច្ចកំណត់អត្ដសញ្ញាណ
សមត្ថកិច្ចខេត្តបាត់ដំបងបានកំណត់អត្តសញ្ញាណជនខិលខូចរួចហើយករណីលួចកាប់រុករានដីក្នុងដែនជម្រកសត្វព្រៃ «តំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត» នៅភូមិអូរតាតឹង ឃុំសំឡូត ស្រុកសំឡូត ខេត្តបាត់ដំបងបន្ទាប់ពីសមកិច្ចបានដកបំផ្លាញដើមទុរេន និងដើមដូងសរុបប្រមាណ ៣០០ ដើម ដែលជនឱកាសនិយមលួចដាំនៅទីនោះ។ លោក កត បូរ៉ាន់ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបងបានប្រាប់ភ្នំពេញប៉ុស្ដិ៍ពីម្សិលមិញថា កម្លាំងរបស់លោកបានដកបំផ្លាញទុរេន ដូង និងដំណាំផ្សេងទៀតសរុបជាង ៣០០ ដើម ដែលបានដាំលើផ្ទៃប្រហែលជាង ៤ ហិកតា ក្នុងតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត។ លើសពីនេះសមត្ថកិច្ចបានបំផ្លាញខ្ទមមួយ និងដកហូតទុយោទឹកសម្រាប់ស្រោចស្រព និងម៉ាស៊ីនបូមទឹក ១ គ្រឿង យកមករក្សាទុកផងដែរ។ …
សុទ្ធ គឹមសឿន
https://bit.ly/2DOSr9E