ពិព័រណ៍​រថយន្ត​ លើក​ពេល​ទៅ​ឆ្នាំ​ក្រោយ

ពិព័រណ៍​រថយន្ត​នៅ​កម្ពុជា (CamAuto) ដែល​គ្រោង​ធ្វើ​ចាប់​ពី​ថ្ងៃទី​១៩ ដល់​ថ្ងៃទី​២២ ខែ​វិច្ឆិកា​ឆ្នាំ​២០១៥ ខាង​មុខ​នេះ​ត្រូវ​ពន្យារ​ពេល​ទៅ​ដើម​ឆ្នាំ​ក្រោយ​វិញ​ព្រោះ​ជា​ពេលវេលា​ដែល​មាន​ភាព​ទាក់ទាញ​ជាង។ នេះ​បើ​យោង​តាម​លោក Richard Yew តំណាង​ការិយាល័យ​លក់​អន្តរជាតិ​នៃ​ព្រឹត្តិការណ៍ AMB ដែល​រៀបចំ​ការ​តាំង​ពិព័រណ៍​នេះ។

លោក Richard Yew បាន​បញ្ជាក់​ថា កាល​បរិច្ឆេទ​ថ្មី​នឹង​ត្រូវ​កំណត់​នៅ​ថ្ងៃទី​ ១០ ​ដល់​ថ្ងៃទី​ ១៣ មីនា ​២០១៦ នៅ​មជ្ឈមណ្ឌល​តាំង​ពិព័រណ៍​កោះ​ពេជ្រ ដោយ​សារ​តែ​មូលហេតុ​ថា ខែ​មីនា​ជា​ពេល​វេលា​ល្អ​សម្រាប់​រថយន្ត​យីហោ​ថ្មី ដែល​នឹង​ចូល​មក​ដល់ ហើយ​ជា​ពេលវេលា​នៅ​ពេល​ដែល​ប្រជាជន​ចំណាយ​ប្រាក់​កាន់​តែ​ច្រើន ដោយ​សារ​តែ​វា​ជិត​ដល់​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ។​ …

ស ច័ន្ទដារ៉ា
http://bit.ly/1kBi4Q6