ថវិកាសម្រាប់ទារកផ្តល់ដល់​ស្ត្រី​មន្ត្រី​រាជការ​មាន​ផ្ទៃពោះ

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ បាន​ប្រកាស​កាលពី​ម្សិលមិញ​ថា​ ស្ត្រី​ដែល​កំពុង​បម្រើ​ការ​ជា​មន្ត្រីរាជការ​ស៊ី​វិល​ នគរបាល​ និង​យោធា​នឹង​ត្រូវ​បន្ថែម​កញ្ចប់​ថវិកា​ប្រមាណ​ជា​ ២០០​ ដុល្លារ​ក្នុង​ម្នាក់ៗ​ដល់​អ្នក​ដែល​មាន​ផ្ទៃពោះ​ ហើយ​សម្រាលកូន​។​ ថ្លែង​នៅ​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ លោក​ ហ៊ុន​ សែន​ បាន​និយាយ​ថា​ ស្ត្រី​មន្ត្រីរាជការ​បាន​ទទួល​ថវិកា​សម្រាប់​ទារក​តាំងពី​ឆ្នាំ​ ២០០៦​ ប៉ុន្តែ​ម្តាយ​បម្រើ​ការ​ក្នុង​នគរបាល​ និង​យោធា​មិន​ដែល​ទទួល​បាន​គម្រោង​នេះ​ទេ​។​ …

វ៉ែន រដ្ឋាវង្ស
http://www.khmertimeskh.com/5085353/baby-bonus-extended/