ពលករ​ដែល​រួច​ជីវិត​ពី​ចោរ​សមុទ្រ​ សូម៉ាលី ​រំឭក​ពី​ទុក្ខសោក

ពលករ​ខ្មែរ​ទាំង​ ៤ ​នាក់​​ដែល​ត្រូវ​បាន​ក្រុម​ចោរសមុទ្រ​ប្រទេស​សូម៉ាលី​ចាប់​​ជា​ចំណាប់​ខ្មាំង​​ជិត​ ៥ ​ឆ្នាំ​បាន​រៀបរាប់​កាលពី​ម្សិលមិញ​អំពី​​ដំណើរ​ដ៏​គ្រោះថ្នាក់​នៅ​លើ​ទូក​នេសាទ​ និង​ជីវិត​នៅ​ក្រោម​កណ្តាប់​ដៃ​របស់​ក្រុម​ចោរ​សមុទ្រ។ ពួកគេ​រួម​ទាំង​ចំណាប់​ខ្មាំង​ ២២ ​នាក់​​មកពី​ប្រទេស ៥ ផ្សេង​ទៀត​ត្រូវ​បាន​ដោះលែង​កាលពី ២ សប្តាហ៍​មុន​ជា​ថ្នូរ​នឹង​ទឹកប្រាក់​ ១ ​លាន​ ៥ ​សែន​ដុល្លារ។ ពលករ​ខ្មែរ​ទាំង​ ៤ ​នាក់​មាន​ឈ្មោះ ខោន វ៉ាន់ធី អាយុ​ ២៦ ឆ្នាំ​មកពី​ខេត្ត​កំពង់ចាម ឈ្មោះ គិន​ គឹមហេង អាយុ​ ៣៣ ឆ្នាំ​មកពី​ខេត្ត​ក្រចេះ​ចំណែក​ឈ្មោះ​ ឯម ​ភូមានី អាយុ​ ៣៣ ​ឆ្នាំ និង​ឈ្មោះ​ ញ៉ែម សុខសាន្ត​ អាយុ​ ៣៣ ឆ្នាំ​ ទាំង ​២ ​នាក់​មកពី​ខេត្ត​កំពង់ឆ្នាំង។ …

នៀម ឆេង
http://bit.ly/2fcjrDn