ក្រុម​ប្រឹក្សា​ស្នើ​ឲ្យ CAMS បំភ្លឺ​រឿង​យក​លុយ​បន្ថែម​ពី​ជនពិការ

ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​បាន​ស្នើ​ឲ្យ​ក្រុមហ៊ុន Cambodia Airport Management Service (CAMS) បំភ្លឺ​រឿង​តម្រូវ​ឲ្យ​​ស្ត្រី​ពិការ​ជនជាតិ​ស៊ូដង់​បង់​ថ្លៃ​សេវា​លើក​ដាក់​បន្ថែម​ចំនួន​ ២៤០ ​ដុល្លារ​លើ​ថ្លៃ​សំបុត្រ​យន្តហោះ​បន្ទាប់ពី​ក្រុមហ៊ុន​អាកាសចរណ៍ Bassaka Air បាន​បញ្ជាក់​ថា​ការ​យក​ថ្លៃ​សេវា​បន្ថែម​នោះ​គឺ​ដើម្បី​បង់​ឲ្យ​ក្រុមហ៊ុន​នេះ។

កាលពី​ថ្ងៃ​ ២៥ កញ្ញា​តំណាង​ក្រុមហ៊ុន Bassaka Air បាន​បំភ្លឺ​ជា​ផ្លូវការ​ជូន​ក្រុម​ប្រឹក្សា​សកម្មភាព​ជនពិការ​ដែល​ជា​សេនាធិការ​ក្រសួង​សង្គមកិច្ច​ដោយ​បញ្ជាក់​ថា​ពុំ​បាន​រើសអើង​ជនពិការ ឬ​ជាតិសាសន៍​ណា​មួយ​ឡើយ​។ ការ​ដែល​​ខ្លួន​​តម្រូវ​ឲ្យ​ស្ត្រី​ជនពិការ​ឈ្មោះ​ Rahma EL Siddig Gasm បង់​ថ្លៃ​លើក​ដាក់​បន្ថែម​កាលពី​ថ្ងៃ​ ១៩ កញ្ញា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​នោះ​គឺ​ដើម្បី​បង់​សេវា​ទៅ​ឲ្យ​​ក្រុមហ៊ុន CAMS លើ​គ្រឿង​បរិក្ខារ​ឯកទេស​សម្រាប់​លើក​​ដាក់​អ្នក​ដំណើរ​ជា​​ជនពិការ​ឲ្យ​ឡើង​ដល់​កម្ពស់​ផ្លូវ​​ចូល​​ក្នុង​យន្តហោះ។ …

ប៉ិច សុធារី
http://bit.ly/1QHPHZR