ក្រុង​បាត់ដំបង​នឹង​រៀបចំ​តំបន់​ដើរ​កម្សាន្ត​ពេល​រាត្រី​

​ក្នុង​គោលបំណង​ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ និង​បង្កើត​ឲ្យ​មាន​ពណ៌​ចម្រុះ​ក្នុង​ខេត្ត​ ក៏​ដូច​ជា​បង្កើត​តំបន់​កម្សាន្ត​នៅ​ពេល​រាត្រី​នោះ​អាជ្ញាធរ​ ខេត្តបាត់ដំបង​ នា​ពេល​នេះ​កំពុង​រៀបចំ​តំបន់​ដើរ​កម្សាន្ត​មួយ​នា​ពេល​រាត្រី​ មុន​ពិធី​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ​ឈាន​ចូល​មក​ដល់​។​ ​លោក​ ងួ​ន​ រតនៈ​ អភិបាលរង​ ខេត្តបាត់ដំបង​ បាន​និយាយ​ថា​ អាជ្ញាធរ​និង​មន្ទីរ​ពាក់ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត​កំពុង​រៀបចំ​បង្កើត​ឲ្យ​មាន​តំបន់​ដើរ​កម្សាន្ត​លេង​ពេល​រាត្រី​ (Pub​ Street)​ ជា​លើក​ដំបូង​ក្នុង​ ក្រុង​បាត់ដំបង​។​ ការ​រៀបចំ​កន្លែង​ដើរ​កម្សាន្ត​នៅ​ពេល​រាត្រី​ជា​ផ្នែក​មួយ​នៃ​យុទ្ធសាស្ត្រ​ធ្វើ​យ៉ាងណា​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឲ្យ​មក​កម្សាន្ត​ខេត្ត​ឲ្យ​បាន​ច្រើន​ក៏​ដូច​ជា​បង្កើត​ឲ្យ​មាន​តំបន់​កម្សាន្ត​នៅ​ពេល​រាត្រី​សម្រាប់​ប្រជាជន​ក្នុង​ខេត្ត​ផង​ដែរ​។​ …

ស៊ីវ ម៉េង
http://www.postkhmer.com/post-property/132-property/112756-2014-04-02-04-47-17