បុគ្គលិក​វិទ្យុ​សំបុក​ឃ្មុំ​ធ្វើ​កូដកម្ម​

បុគ្គលិក​ចំនួន​១០​នាក់​ក្នុង​ចំណោម​២២​នាក់​នៃ​វិទ្យុ​សំបុក​ឃ្មុំ​ បាន​ធ្វើការ​តវ៉ា​នៅ​ខាងក្រៅ​ទីស្នាក់ការ​កណ្តាល​នៃ​ស្ថានីយ៍​ ស្ថិត​នៅ​ក្នុង​ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ពុធ​ដែល​ជា​ថ្ងៃ​ទី​ប្រាំ​នៃ​ការ​ធ្វើ​កូដកម្ម​ទៅ​លើ​ការ​សម្រេចចិត្ត​របស់​លោក​ម៉​ម​សូណ​ង់​ដូ​ ដែល​ជា​ម្ចាស់​ស្ថានីយ៍​មិន​បើក​ប្រាក់ខែ​កាលពី​ខែ​មុន​ដល់​បុគ្គលិក​ចំនួន​៤​ ដោយ​លោក​បាន​អះអាង​ថា​បុគ្គលិក​ទាំងនោះ​មក​ធ្វើការ​មិន​ទៀងទាត់​។​ … ​

បែន​ សុខហ៊ាន
https://www.cambodiadaily.com/news/beehive-radio-employees-on-strike-sonando-defiant-79551/