សព​អ្នក​កាសែត​កាណាដា​បាត់​ខ្លួន​ត្រូវ​រក​ឃើញ​នៅ​ជិត​អង្គរ​ធំ

អ្នក​កាសែត​ជនជាតិ​កាណាដា​ដែល​បាត់ខ្លួន​តាំងពី​ដើម​ឆ្នាំមក​គឺ​លោកដេវ វ៉ក (Dave Walker) ​ត្រូវ​ប៉ូលិសរក​ឃើញ​សាកសព​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ក្នុង​ព្រៃ​មួយ​កន្លែង​ជិត​ប្រាសាទ​អង្គរ​ធំ​ ខេត្ត​សៀមរាប។ ​តែ​ប៉ូលិសមិន​ទាន់​បង្ហាញ​ឲ្យ​ដឹង​ថា ​រឿងនេះ​ជាឃាតកម្ម ​ឬ​ជា​រឿង​អ្វីមួយ​នោះ​ទេ។​ នេះ​ជា​ការ​អះអាង​របស់​លោក ស្នងការ​ប៉ូលិស​ខេត្ត​សៀមរាប​គឺ​ឧត្តមសេនីយ៍ត្រី​សត ណាឌី។​ …

សុខ ខេមរា
http://khmer.voanews.com/content/body-of-missing-journalist-found-near-angkor-wat-cambodia/1905730.html