គ្រួសារ​ និង​សង្គម​ស៊ីវិល​​សុំ​ឲ្យ​ស៊ើបអង្កេត​​ករណី​​ស្រី​បឹងកក់​​ជាប់​ឃុំ​បោកក្បាល​របួស

ក្រុម​គ្រួសារ និង សកម្មជន​ដីធ្លី​នៃ​សហគមន៍​បឹងកក់ និង​អង្គការ​សង្គម​ស៊ីវិល ​បាន​អំពាវនាវ​សុំ​ឲ្យ​តុលាការ​ និង​ក្រសួង​មហាផ្ទៃ ​ធ្វើការ​ស៊ើបអង្កេត​បន្ទាន់​មួយ​ទៅលើ​ភាព​មិន​ប្រក្រតី​របស់​ឆ្មាំ​ពន្ធនាគារ​ព្រៃស ​​(ម២) បន្ទាប់ពី​មាន​​អ្នកទោស​ស្ត្រី​បី​នាក់​នៃ​សហគមន៍​បឹងកក់ បាន​ទទួល​រងរបួស​យ៉ាងធ្ងន់ធ្ងរ ។ កាលពី​ព្រឹក​ថ្ងៃ​សុក្រ អ្នកស្រី​ ទេព វន្នី, អ្នកស្រី គង់ ចាន់ថា ​និង ​អ្នកស្រី បូ ឆវី​ ដែល​កំពុង​ឃុំ​ខ្លួន​ក្នុង​ពន្ធនាគារ​ព្រៃស​ (ម២) ត្រូវ​​គេ​រាយការណ៍​ថា ​បាន​នាំ​គ្នា​បោកក្បាល​​នឹង​​ជញ្ជាំងថ្ម​បន្ទប់​ពន្ធនាគារ បណ្ដាល​ឲ្យ​រងរបួស​បាក់​ធ្មេញ និង​បែក​ក្បាល​រហូត​ដល់​សន្លប់​បាត់​ស្មារតី។ …

ឃុត សុភចរិយា
http://bit.ly/1H0ka36