ការ​ដោះ​មីន​នៅ​ព្រំដែន​នៅ​តែបន្តដោយ​ផ្ដោត​អាទិភាព​លើតំបន់មានការខណ្ឌសីមាច្បាស់​លាស់​និង​ទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម

អាជ្ញាធរមីន​បានគូសបញ្ជាក់ប្រាប់​ទៅ​សហភាព​អឺរ៉ុប​ថា ការ​ដោះ​មីន​នៅ​តាម​ព្រំដែន​ថៃ នៅ​តែបន្ត​ធ្វើ​​ដោយ​ផ្តោតសំខាន់ជាអាទិភាពលើតំបន់មានការខណ្ឌសីមាច្បាស់លាស់ ទីកន្លែងដែលមានប្រជាជនរស់នៅ និងទីកន្លែងបម្រើដល់សេដ្ឋកិច្ចសង្គម។ ការ​ថ្លែង​បែប​នេះ​ធ្វើ​ឡើង​ដោយ​លោក លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ ក្នុង​ជំនួប​ជាមួយ លោក Igor Driesmans ប្រធានគណៈប្រតិភូសហគមន៍អ៊ឺរ៉ុបប្រចាំកម្ពុជា នៅ​ថ្ងៃទី១៦ កញ្ញា​នេះ ដែល​ភាគី​ទាំងពីរ​បាន​ពិភាក្សា​អំពី​ការ​បោស​សម្អាត​មីន​នៅ​តាម​ព្រំដែន។

នៀម ឆេង
https://www.postkhmer.com/national/2025-9-16-1650-263292