កម្ពុជា-ថៃ ​ពិភាក្សា​ពី​ការបើក​ច្រកព្រំដែន​បន្ថែមទៀត​ ដើម្បី​បង្កើន​ការនាំចេញ​ទំនិញ

កម្ពុជា ស្នើ​ឲ្យ​ភាគី​ថៃ បើក​ច្រកចេញ-ចូល តាម​ព្រំដែន​បន្ថែមទៀត ដើម្បី​ទទួល​កសិផល​របស់​ខ្មែរ ខណៈ​ប្រទេស​នេះ​ក៏បាន​ស្នើ​ឲ្យ​កម្ពុជា​ទទួល​យក​ទំនិញ​ផ្សេងទៀត​បន្ទាប់ពី​ព្រំដែន​មួយចំនួន​បាន​បិទ និង​ហាម​ការចេញ-ចូល ដើម្បី​ទប់ស្កាត់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​។ ការស្នើ​ទៅវិញ​ទៅមក​បែបនេះ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃទី​ ៧ ខែ ​មេសា ឆ្នាំ​ ២០២០ នៅក្នុង​កិច្ចប្រជុំ​រក​ដំណោះស្រាយ​រួមគ្នា​ដែល​ដឹកនាំ​ដោយ​លោក​ អ៊ុំ រាត្រី អភិបាលខេត្ត​បន្ទាយមានជ័យ​លោក ពេជ្រ វណ្ណា នាយករង​ទីចាត់ការ​ការងារ​ព្រំដែន និង​ភាគី​ថៃ​មាន​លោក វរ៉ាផាន់ សុវាណុន អភិបាលខេត្ត​ស្រះកែវ​រួម​ទាំង​ស្ថាប័ន​ពាក់ព័ន្ធ​របស់​ថៃ​នា​ភូមិ​ខ្លងលឹក ស្រុក​អារញ្ញ​ជាប់​ព្រំប្រទល់​ក្រុង​ប៉ោយប៉ែត​។ …

ឡុង គីមម៉ារីតា
https://bit.ly/2XlY9Lp