ដឹក​លើស​ទម្ងន់​បង្ក​ឲ្យ​បាក់​ស្ពាន ១ នៅ​មណ្ឌលគិរី

ស្ពាន​ដែក​ក្នុង​ស្រុក​ពេជ្រាដា​មួយ​បាន​បាក់​ជា​ពីរ​កំណាត់​ខណៈ​ពេល​ដែល​រថយន្ត​មួយ​គ្រឿង​ផ្ទុក​គ្រឿង​សំណង់​លើស​ទម្ងន់​ប្រមាណ​ ២០ ​តោន​បើក​ឆ្លង​កាត់​កាលពី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​អង្គារ​ម្សិលមិញ។

រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​នេះ​បាន​ដឹក​ឥដ្ឋ និង​ស៊ីម៉ងត៍​ក្នុង​ទិសដៅ​ពី​ក្រុង​សែន​មនោរម្យ​មក​ដាក់​ដេប៉ូ​គ្រឿង​សំណង់​មួយ​ក្នុង​ស្រុក​ពេជ្រាដា​ហើយ​ពេល​កំពុង​ឆ្លង​កាត់​ស្ពាន​ឈ្មោះ​ស្ពាន​អូរផ្លាយ​ក្នុង​ឃុំ​ស្រែអំពូម​ក៏​បង្ក​ឲ្យ​ស្ពាន​នោះ​បាក់​តែ​ម្ដង។ នេះ​បើ​តាម​លោក ជ្រើម ប្រែន អធិការង​ស្រុក​ពេជ្រាដា។ …

ផាក់ ស៊ាងលី
http://bit.ly/1MvepZA