ជនជាតិភាគតិចបារម្ភពីការកាប់ព្រៃទន្ទ្រានកាន់កាប់ដីជិត ១០០ ហិកតា នៅតំបន់ការពារភ្នំព្រះ
ជនជាតិដើមភាគតិចព្នងបានលើកឡើងថា ដីព្រៃរបស់ភ្នំមួយនៅក្នុងភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដាខេត្តមណ្ឌលគីរីត្រូវបានគេកាប់ដើមឈើផ្ដួលរំលំដែលមានទំហំជិត ១០០ ហិកតា ដើម្បីយកដីនោះទុកធ្វើជាកម្មសិទ្ធិឯកជន។ ជនជាតិដើមភាគតិចចោទថា សកម្មភាពកាប់បំផ្លាញដីព្រៃបែបនោះគឺមានការអនុញ្ញាតពីអាជ្ញាធរភូមិឃុំ ប៉ុន្តែអាជ្ញាធរបានបដិសេធការចោទប្រកាន់នេះ។ លោក ស្រើញ ស៊ីនួន ប្រជាពលរដ្ឋរស់នៅក្នុងភូមិមេប៉ៃបានប្រាប់ភ្នំពេញប៉ុស្ដិ៍ថា កាលពីថ្ងៃទី ៧ ខែមករា ក្រុមជនជាតិដើមភាគតិចប្រហែល ៣០ នាក់រួមជាមួយមេភូមិមេប៉ៃបាននាំគ្នាចុះទៅពិនិត្យទីតាំងភ្នំមួយដែលគេហៅថាភ្នំព្រះ បន្ទាប់ពីមានប្រជាជនរស់នៅក្បែរតំបន់នោះបានរាយការណ៍ថា ភ្នំនេះត្រូវបានអាជ្ញាធរភូមិឃុំអនុញ្ញាតឱ្យមានការកាប់ដើមឈើផ្ដួលរំលំ ដើម្បីទន្ទ្រានយកដីទុកប្រគល់ទៅឈ្មួញ។ …
ខន សាវិ
https://bit.ly/2QE8K0f