អង្ករ​ល្អ​បំផុត​របស់​ពិភព​លោក​ប្រកួត​នៅ​ពាក់កណ្តាល​ខែ​វិច្ឆិកា

កម្មវិធី​ប្រកួតប្រជែង​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​នឹង​ចាប់​ផ្តើម​នៅ​ពាក់​កណ្តាល​ខែ​វិច្ឆិកា​នេះដែល​នឹង​ធ្វើ​ឡើង​នៅ​ឈៀងម៉ៃ​ខេត្ត​ភាគ​ខាងជើង​នៃ​ប្រទេស​ថៃខណៈ​ដែល​កម្ពុជាសង្ឃឹម​ថា​នឹង​ដណ្តើម​យក​ជ័យលាភី​អង្ករ​ល្អ​បំផុត​របស់​ពិភពលោក​មក​វិញបន្ទាប់​ពី​កម្ពុជាបាន​ត្រឹម​ចំណាត់​ថ្នាក់​លេខ​២​បន្ទាប់​ពី​អង្ករ​ល្អ​បំផុត​បាន​ទៅ​សហរដ្ឋ​អាមេរិករដ្ឋ​កាលីហ្វញ៉ា (California) កាល​ពី​ឆ្នាំ​ទៅ។ នេះ​បើ​យោង​តាម​មន្ត្រី​ពី​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា។ ​លោក មួល សារិទ្ធីអគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​បាន​ប្រាប់​ខ្មែរ​ថាមស៍កាល​ពី​ម្សិលមិញ​ថា កម្ពុជា ​នឹង​នាំ​យក​អង្ករ​គុណ​ភាព​ល្អ​បំផុត​ទៅ​ចូលរួម​ទិវា​ស្រូវ​អង្ករ​ពិភពលោក​ប្រចាំ​ឆ្នាំ​២០១៦នៅ​ប្រទេស​ថៃ។លោក​ថា​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​នឹង​ជ្រើសរើស​ប្រភេទ​អង្ករ​ក្រអូប​ប្រមាណ ៥​ប្រភេទ​ទៅ​ចូលរួម​ប្រកួតប្រជែង​នៅ​ខែ​ក្រោយ​នេះ។ …

សុខ ចាន់
http://bit.ly/2eeKFcb