ប្រទេស​កម្ពុជា​ប្រឈម​នឹង​កង្វះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ដោយសារ​តែ​វីរុស​ COVID-19

​ក្រុមហ៊ុន​ផ្គត់ផ្គង់​នៅ​ក្ន​ង​តំបន់​អាស៊ី​អាគ្នេយ៍​រួម​មាន​ប្រទេស​កម្ពុជា​ មី​យ៉ា​ន់​ម៉ា​ និង​វៀតណាម​កាន់តែ​មាន​សារសំខាន់​ខ្លាំង​ឡើង​សំរាប់​ម៉ូត​សំលៀក​បំពាក់​ម៉ាក​សកល​ល្បីៗ​។​ ជិត​ ២០%​ នៃ​រោងចក្រ​កាត់ដេរ​សំខាន់ៗ​របស់​ក្រុមហ៊ុន​យូ​នី​ក្លូ​ស្ថិត​នៅ​ប្រទេស​វៀតណាម​ តែ​ជាង​ពាក់កណ្តាល​នៃ​ចំនួន​រោងចក្រ​សរុប​ស្ថិត​នៅ​ប្រទេស​ចិន​។​ ​ទោះ​យ៉ាងណា​ក្រុមហ៊ុន​ផ្គត់ផ្គង់​ទាំងនេះ​កំពុង​តែ​ប្រឈម​នឹង​បញ្ហា​កង្វះ​ខ្សែ​ចង្វាក់​ផ្គត់ផ្គង់​ ដោយសារ​តែ​វត្ថុធាតុដើម​សម្រាប់​ផលិតផល​សម្រេច​ភាគច្រើន​ដែល​នាំ​ចូល​មក​ពី​ប្រទេស​ចិន​ បាន​នឹង​កំពុង​រាំងស្ទះ​ការ​ចាប់ផ្តើម​ដំណើរការ​ឡើង​វិញ​នូវ​គ្រឿង​ម៉ាស៊ីន​ផលិតកម្ម​របស់​ខ្លួន​ដោយសារ​តែ​ការ​រីក​រាលដាល​នៃ​វីរុស​ COVID-19​។​ …​

បុគ្គលិកខ្មែរថាមស៍
https://www.khmertimeskh.com/50694492/cambodia-faces-supply-chain-crunch-no-thanks-to-covid-19