ការសិក្សាបានបង្ហាញថា ប្រទេសកម្ពុជាមានសក្តានុពលថាមពលខ្យល់
ក្រុមហ៊ុន Blue Circle ដែលមានមូលដ្ឋាននៅប្រទេសបារាំង បានបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពសម្រាប់គម្រោងការផលិតអគ្គិសនីដើរដោយខ្យល់នៅក្នុងប្រទេសកម្ពុជា ដោយលទ្ធផលបង្ហាញថា ការវិនិយោគគួរបន្ត។ លទ្ធផលនៃការសិក្សានេះ ត្រូវបានបង្ហាញក្នុងអំឡុងកិច្ចប្រជុំកាលពីថ្ងៃចន្ទ រវាងតំណាងក្រុមហ៊ុន និង លោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ លោក វិចទ័រ ហ្តូនា (Victor Jona) អគ្គនាយកនៃនាយកដ្ឋានថាមពល បានមានប្រសាសន៍ថា ការសិក្សានេះបានចាប់ផ្តើមកាលពីឆ្នាំមុន ឥឡូវនេះវាបញ្ចប់ហើយ ដែលយើងអាចមើលឃើញថា ប្រទេសកម្ពុជាមានសក្តានុពលសម្រាប់ការវិនិយោគលើការផលិតអគ្គិសនីដើរដោយខ្យល់”។ …
ជា វណ្ណៈ
https://www.khmertimeskh.com/50585976/cambodia-has-wind-energy-potential-study/