កម្ពុជា និងឡាវចាប់ផ្តើមដកទ័ពចេញពីតំបន់មានជម្លោះ
ប្រទេសកម្ពុជា និងឡាវបានចាប់ផ្តើមដកទ័ពចេញពីទឹកដីមានជម្លោះនៅក្នុងខេត្តព្រះវិហារ បន្ទាប់ពីមន្ត្រីយោធាជាន់ខ្ពស់មកពីភាគីទាំងពីរបានធ្វើការចរចា។ មន្ត្រីយោធាជាន់ខ្ពស់ ឧត្តមសេនីយ៍ឯក ស្រី ឌឹក និងឧត្តមសេនីយ៍ទោ ដួង ច័ន្ទ ថ្មីៗនេះបានចរចាជាមួយឧត្តមសេនីយ៍ត្រី ស៊ុកៃ ភិមមៈសាន មេបញ្ជាការយោធាចាំប៉ាសាក់របស់ប្រទេសឡាវ។ លោក ស៊ូ សេរី អភិបាលរងខេត្តបាននិយាយកាលពីថ្ងៃសៅរ៍ថា ភាគីទាំងពីរកំពុងដកកងទ័ពដោយសន្តិភាព ប៉ុន្តែមានព័ត៌មានមិនពិតត្រូវបានផ្សព្វផ្សាយតាមប្រព័ន្ធអ៊ីនធឺណេត។ …
បែន សុខហ៊ាន
https://www.khmertimeskh.com/50639362/cambodia-laos-begin-troop-withdrawal-from-disputed-area/