កម្ពុជា​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ដោយ​ផ្តោត​លើ​កិច្ច​ការពារ​សង្គម​និង​កសិកម្ម​

​យោង​ទៅ​តាម​សេចក្តីថ្លែងការណ៍​សារព័ត៌មាន​រួម​គ្នា​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​សុក្រ​នេះ​ ប្រទេស​កម្ពុជា​ បាន​ប្រារព្ធ​ទិវា​ស្បៀងអាហារ​ពិភពលោក​ ដោយ​ផ្តោត​ការ​យកចិត្តទុកដាក់​លើ​សារៈសំខាន់​នៃ​កិច្ច​ការពារ​សង្គម​ និង​វិស័យ​កសិកម្ម​ សំដៅ​លុប​បំបាត់​ចោល​ភាព​អត់ឃ្លាន​ និង​ ភាព​ក្រីក្រ​។​…

Gianpietro​ Bordignon​ តំណាង​កម្មវិធី​ស្បៀងអាហារ​ពិភពលោក​ នៃ​អង្គការសហប្រជាជាតិ​ ប្រចាំ​នៅ​កម្ពុជា​ បាន​ឲ្យ​ដឹង​ថា​ ប្រទេស​កម្ពុជា​ សម្រេច​បានការ​អភិវឌ្ឍន៍​សេដ្ឋកិច្ច​គួរ​ជាទី​កត់សម្គាល់​ នៅ​ក្នុង​ប៉ុន្មាន​ទស​វត្ស​រ៍​ចុង​ក្រោយ​នេះ​ ដែល​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ទៅ​នឹង​ការ​ធ្លាក់​ចុះ​អត្រា​នៃ​ភាព​ក្រីក្រ​ ពី​ ៤៧​ភាគរយ​ នៅ​ឆ្នាំ​២០០៧​ មក​នៅ​ត្រឹម​ ២០​ភាគរយ​ នៅ​ពេល​បច្ចុប្បន្ន​នេះ​។​… ​

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/2015-10/16/c_134721086.htm