ក្រសួង​ការបរទេស៖ ថៃ​យក​ហេតុផល​ជាន់មីន​ចាស់​បន្សល់​ទុក​ពី​សម័យ​សង្គ្រាម​ធ្វើ​ជា​ហេតុផល​ផ្អាក​អនុវត្ត​កិច្ច​ព្រមព្រៀង​សន្តិភាព

កម្ពុជាបដិសេធយ៉ាងដាច់អហង្ការចំពោះរាល់ការចោទប្រកាន់របស់ប្រទេសថៃ ថាកម្ពុជាបានដាក់មីនថ្មីនៅតាមព្រំដែនជាមួយប្រទេសថៃ។ ការ​បដិសេធ​នេះ​ធ្វើ​ឡើង​ក្រោយ​ពេល​មេដឹកនាំ​ថៃ បាន​អះអាង​នៅ​ថ្ងៃនេះ​ថា ទាហាន​ថៃ​បានជាន់​មីន​ដាច់​ជើង និង​របួស​នៅ​តំបន់​ភ្នំទ្រព្យ ជិត​ប្រាសាទ​ព្រះវិហារ ហើយ​បាន​យក​ហេតុ​ផល​នេះ​ទៅ​ផ្អាក​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​សន្តិភាព​រវាង​ប្រទេស​ទាំង​ពីរ ដែល​មេដឹកនាំ​ប្រទេស​ទាំង​ពីរ​បាន​ចុះ​ហត្ថលេខា ដោយ​មាន​លោក ដូណាល់ ត្រាំ និង លោក អាន់វ៉ា អ៊ីប្រាហ៊ីម ប្រធាន​អាស៊ាន ធ្វើ​ជា​សាក្សី យ៉ាង​ឱឡារិក។ …

នៀម ឆេង
https://www.postkhmer.com/national/2025-11-10-2318-263734