ប្រទេស​កម្ពុជា​ និង​កូរ៉េ​ខាងត្បូង​ប្តេជ្ញា​នឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​រឹង​មាំ​

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ និង​សម​ភាគី​កូរ៉េ​ខាងត្បូង​ លោក​ប្រធានាធិបតី​ មូ​ន​ ចេ​អ៊ី​ន​ (Moon​ Jae-in)​ កាលពី​ថ្ងៃ​សុក្រ​បាន​ព្រមព្រៀង​ធ្វើការ​រួម​គ្នា​ ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​ និង​ការ​វិនិយោគ​រវាង​ប្រទេស​ទាំង​ពីរ​។​ កាលពី​ថ្ងៃ​សៅរ៍​ លោក​ មូ​ន​ បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា​ បន្ទាប់​ពី​ដំណើរ​ទស្សនកិច្ច​រយៈពេល​៣​ថ្ងៃ​របស់​លោក​ ក្នុងអំឡុងពេល​ដែល​លោក​ ក៏​បាន​ដឹកនាំ​គណៈប្រតិភូ​ពាណិជ្ជករ​កូរ៉េ​ខាងត្បូង​ផង​ដែរ​។​ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​​ មូ​ន​ បាន​មាន​ប្រសាសន៍​ថា​ ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​កំពុង​ពង្រឹង​ ហើយ​ថា​កម្ពុជា​ជា​ទិស​ដៅ​វិនិយោគ​ទាក់ទាញ​សម្រាប់​ក្រុមហ៊ុន​កូរ៉េ​ខាងត្បូង​។​ …​

ម៉ៃ គុណមករា
https://www.khmertimeskh.com/50587660/cambodia-south-korea-commit-to-stronger-trade-relations/