កងទ័ពកម្ពុជា-វៀតណាម នឹងធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ
កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមគ្រោងរៀបចំធ្វើសមយុទ្ធរួមគ្នានៅខែធ្នូ ឆ្នាំ ២០១៩ ដើម្បីត្រៀមជួយសង្គ្រោះដល់ពលរដ្ឋនៃប្រទេសទាំង ២ នៅពេលមានគ្រោះមហន្តរាយកើតឡើង។ លោក ថោង សូលីម៉ូ អ្នកនាំពាក្យអគ្គបញ្ជាការកងទ័ពនៃក្រសួងការពារជាតិកម្ពុជាបានឲ្យដឹងកាលពីម្សិលមិញថា កងយោធពលខេមរភូមិន្ទ និងកងទ័ពប្រជាជនវៀតណាមនឹងចូលរួមសមយុទ្ធជាមួយគ្នាដែលត្រូវធ្វើឡើងនៅតាមបណ្តោយព្រំដែននៅក្នុងខេត្តស្វាយរៀង និងឡុងអានដើម្បីពង្រឹងសមត្ថភាពក្នុងការជួយសង្គ្រោះប្រជាពលរដ្ឋពេលមានទឹកជំនន់ និងភ្លើងឆេះព្រៃ ព្រមទាំងពង្រឹងការសហការណ៍រក្សាសន្តិសុខសណ្តាប់ធ្នាប់។ …
ម៉ិច ដារ៉ា
https://bit.ly/2Pz2hDF