មហាក្សត្រខ្មែរបង្ហាញការគាំទ្រដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិន
ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហមុនីមានព្រះរាជឱង្កាគាំទ្រដល់គម្រោងក្រវាត់ផ្លូវពាណិជ្ជកម្មចិនឬ Belt and Road Initiative។ ព្រះរាជឱង្កានេះធ្វើឡើងក្នុងជំនួបជាមួយប្រធានាធិបតីចិនលោកស៊ី ជិនពីង នៅទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។ ព្រះមហាក្សត្រខ្មែរមានព្រះរាជឱង្កាបន្ថែមថា ប្រទេសកម្ពុជា«ត្រៀមខ្លួនរួចជាស្រេចដើម្បីជំរុញគំនិតផ្តួចផ្តើមផ្លូវក្រវាត់ជាមួយរបស់ប្រទេសចិន»។ នេះបើយោងតាមប្រព័ន្ធផ្សព្វផ្សាយគ្រប់គ្រងដោយរដ្ឋរបស់ចិន ឬហៅថា CGTN។ …
ហ៊ុល រស្មី
https://khmer.voanews.com/a/Cambodia-king-showed-support-to-china-bri/4918650.html