សកម្មជនដីធ្លីកម្ពុជា ជាប់ពន្ធនាគាររយៈពេល១ឆ្នាំលើការបង្កើតការរាំងស្ទះចរាចរណ៍
កាលពីថ្ងៃអង្គារ តុលាការកម្ពុជា បានកាត់ទោសសកម្មជនដីធ្លីតំបន់បឹងកក់ស្ត្រីចំនួន៧នាក់ ឲ្យជាប់ពន្ធនាគាររយៈពេល១ឆ្នាំ លើការរាំងស្ទះចរាចរណ៍ក្នុងអំឡុងពេលធ្វើបាតុកម្ម។ … ចៅក្រមតុលាការក្រុងភ្នំពេញ ម៉ុង មុនីសោភា បានសម្រេចឲ្យក្រុមបាតុករស្ត្រី មានពិរុទ្ធលើ “ការបង្កើតការរាំងស្ទះចរាចរណ៍សាធារណៈ” ដោយត្រូវជាប់ពន្ធនាគាររយៈពេល១ឆ្នាំ និងពិន័យជាប្រាក់ប្រមាណ ៥០០ដុល្លារអាមេរិក។
បុគ្គលិកសារព័ត៌មាន The Strait Times
http://www.straitstimes.com/the-big-story/asia-report/cambodia/story/cambodian-land-rights-activists-get-year-jail-blocking-traf