សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ៖ ប្រព័ន្ធ​ផ្សព្វផ្សាយ​ស្ថិត​ក្រោម​ការ​គំរាម​​ នៅ​ឆ្នាំ​ចុង​ក្រោយ

​ប្រព័ន្ធ​ផ្សព្វផ្សាយ​នៅ​​កម្ពុជា​ណឹង​ស្ថិត​នៅ​ក្រោម​ការ​គំរាមកំហែង​ខ្លាំង​ឡើង​ក្នុង​រយៈកាល​ឆ្នាំ​ចុង​ក្រោយ​។ នេះ​បើ​តាម​របាយការណ៍​ថ្មី​មួយ​របស់​សហព័ន្ធ​អ្នកកាសែត​អន្តរជាតិ​ (IFJ) ​ខណៈ​ក្រសួង​ព័ត៌មាន​អះអាង​ថា សេរីភាព​នៃ​ការ​បញ្ចេញមតិ និង​សារព័ត៌មាន​ត្រូវ​បាន​ធានា​។ នៅ​ក្នុង​របាយការណ៍​ដែល​មាន​ចំណងជើង​ថា​ «​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​កម្ពុជា​ស្ថិត​នៅ​ក្នុង​ហានិភ័យ​» និង​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​សុក្រ សហព័ន្ធ​អ្នក​កាសែត​អន្តរជាតិ​ប្រចាំ​អាស៊ី​ប៉ាស៊ីហ្វិក​បាន​ធ្វើ​ទឡ្ហីករណ៍​ថា រដ្ឋាភិបាល​កម្ពុជា​បាន​យក​ «​តុលាការ​របស់​ប្រទេស​ខ្លួន​ធ្វើ​នយោបាយ រឹតបន្តឹង​សេរីភាព​នៃ​ការ​និយាយ​ស្តី ការ​ប្រមូលផ្តុំ និង​សេរីភាព​អង្គការ សមាគម និង​ប្រើ​ហិង្សា​​ និង​ការ​ដាក់​ពន្ធនាគារ​ដើម្បី​បង្ក្រាប​គណបក្ស​ប្រឆាំង​របស់​ខ្លួន សង្គម​ស៊ីវិល និង​ប្រព័ន្ធ​ផ្សព្វផ្សាយ​»​។​ …

Leonie Kijewski និង តាំង រីនិត្យ
http://bit.ly/2ClObjp