សភា​កម្ពុជា​អនុម័ត​ច្បាប់​កំណែទម្រង់​ប្រព័ន្ធ​តុលាការ​ ខណៈពេល​ដែល​គណបក្សប្រឆាំង​បន្តធ្វើ​ពហិការ​

​រដ្ឋសភា​កម្ពុជា​ដែល​គ្រប់គ្រង​ដោយ​គណបក្សកាន់អំណាច​ បាន​អនុម័ត​ជា​ឯកច្ឆ័ន្ទ​លើ​ច្បាប់​ចំនួន​៣​ ដែល​បាន​រចនា​ឡើង​ ដើម្បី​ពង្រឹង​ប្រព័ន្ធ​តុលាការ​របស់​ប្រទេស​នេះ​ ទោះបី​ការ​ធ្វើ​ពហិការ​មិន​ចូល​សភា​របស់​គណបក្សប្រឆាំង​ កំពុង​បន្ត​ក៏​ដោយ​។​ ​ច្បាប់​ស្តី​ពី​ការ​រៀបចំ​នៃ​តុលាការ​ ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​ព្រហស្បតិ៍​ និង​ ច្បាប់​ស្ដី​ពី​លក្ខន្តិកៈ​នៃ​អង្គចៅក្រម​ និង​ព្រះរាជអាជ្ញា​ និង​ច្បាប់​ស្ដី​ពី​ការ​រៀបចំ​ និង​ការ​ប្រព្រឹត្ត​ទៅ​នៃ​ឧត្ដម​ក្រុមប្រឹក្សា​នៃ​អង្គចៅក្រម​ ត្រូវ​បាន​អនុម័ត​នៅ​ថ្ងៃ​សុក្រ​។​ … ​

បុគ្គលិកសារព័ត៌មាន Xinhuanet
http://news.xinhuanet.com/english/world/2014-05/23/c_133355900.htm