ផ្លូវ​ដែក​ កម្ពុជា-ថៃ​ ត្រូវ​បាន​តភ្ជាប់​គ្នា​រួច​ហើយ

ទីបំផុត​ខ្សែ​ផ្លូវដែក​កម្ពុជា​ និង​ ថៃ​ ត្រូវ​បាន​ត​ភ្ជាប់​គ្នា​រួច​ហើយ​កាលពី​ព្រឹក​ម្សិលមិញ​នឹង​គ្រោង​បើក​ឲ្យ​ចរាចរណ៍​នៅ​ដំណាច់ឆ្នាំ​នេះ​ ឬ​នៅ​ដើមឆ្នាំ​ក្រោយ​ដើម្បី​កាត់​បន្ថយ​ការ​ដឹក​ទំនិញ​តាម​ផ្លូវជាតិ​ និង​ក៏​អាច​កាត់​បន្ថយ​ការ​កកស្ទះ​ចរាចរណ៍​ និង​ថ្លៃ​ដឹក​ទំនិញ​ផង​ដែរ​។​ ថ្លែង​នៅ​ក្នុង​ពិធី​អបអរសាទរ​កា​រត​ភ្ជាប់​ផ្លូវ​រថភ្លើង​រវាង​កម្ពុជា​-​ថៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ដែល​ត្រូវ​បាន​ប្រារព្ធ​ធ្វើ​កាលពី​ព្រឹក​ម្សិលមិញ​លោក​ទេស​រដ្ឋមន្ត្រី​ ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​បាន​គូសបញ្ជាក់​ថា​កា​រត​ភ្ជាប់​ផ្លូវដែក​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ថៃ​ នៅ​ពេល​នេះ​បង្ហាញ​ឲ្យ​ឃើញ​អំពី​ទំនាក់ទំនង​ល្អ​ផ្នែក​នយោបាយ​ សេដ្ឋកិច្ច​ ពាណិជ្ជកម្ម​ និង​វប្បធម៌​នៃ​ប្រទេស​ទាំង​ពីរ​។​ …​

ឃុត សុភចរិយា
http://bit.ly/2d03MsZ