ថៃ​ដោះលែង​ពលករ​​កម្ពុជា​ចំនួន​ ២៨ ​នាក់​នៅ​ក្នុង​ចំណោម​ ៣៤ ​នាក់

មន្ត្រីស្ថានទូតកម្ពុជានៅទីក្រុងបាងកកបានឲ្យដឹងថាមានពលករចំណាកស្រុកកម្ពុជាចំនួន ២៨ នាក់ក្នុងចំណោម ៣៤ នាក់ដែលត្រូវបានឃុំខ្លួននៅថៃចាប់តាំងពីដើមខែកក្កដាមកនោះត្រូវបានដោះលែងពីថ្ងៃពុធ និងថ្ងៃសុក្រកន្លងទៅប៉ុន្តែបួននាក់ទៀតកំពុងជាប់ឃុំឃាំងនៅឡើយ។ លោក Cheam Lamatin អ្នកប្រឹក្សាយោបល់ដែលទទួលបន្ទុកកម្មករចំណាកស្រុកនៅស្ថានទូតកម្ពុជាក្នុងទីក្រុងបាងកកបានឱ្យដឹងថាពលករចំណាកស្រុកទាំងនោះរួមមានស្ត្រីចំនួន ២០ នាក់ និងបុរសចំនួន ១៤ នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី ៧ ខែកក្កដាហើយត្រូវបាននាំយកទៅដាក់នៅមណ្ឌលឃុំឃាំងមួយនៅក្នុងខេត្តជលបុរី។ ពួកគេត្រូវបានចាប់ឃុំខ្លួនក្រោយពីទិដ្ឋាការទេសចរណ៍របស់ពួកគេបានផុតកំណត់ និងបន្តស្នាក់នៅធ្វើការដោយមិនមានទិដ្ឋាការ និងប័ណ្ណការងារ។ …

សែន ដាវីត
http://bit.ly/2baM6be