កំណើន​​ភ្ញៀវ​​ទេសចរ​​នៅ​​តាម​​តំបន់​​ឆ្នេរ​ ឆ្នាំ​​២០១៣​ កើន​​ឡើង

មន្ត្រី​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា ចំនួន​ភ្ញៀវ​ទេសចរ​ទស្សនា​នៅ​តំបន់​ឆ្នេរ​របស់​កម្ពុជា​នៅ​ឆ្នាំ ២០១៣ បាន​កើន​ឡើង​គួរ​ឲ្យ​កត់​សម្គាល់។ តំបន់​ឆ្នេរ​គ្រប​ដណ្ដប់​លើ​ខេត្ត ៤ រួម​មាន ខេត្ត ព្រះ​សីហនុ កំពត កែប និង​ខេត្ត កោះកុង។​ … ចំនួន​ភ្ញៀវ​ទេសចរ​សរុប​បាន​មក​ដល់​តំបន់​ឆ្នេរ​នេះ​កាល​ពី​ឆ្នាំ ២០១៣ បាន​កើន​ឡើង​ដល់​ជាង ១ លាន​នាក់។ យោង​តាម​លោក សេង ខា ចំនួន​ភ្ញៀវ​ទេស​បរទេស​បាន​កើន​ឡើង​ដល់ ៣០២ ៣២៥ នាក់ ដែល​កើន​ឡើង ៤២ ភាគរយ ធៀប​នឹង​ឆ្នាំ ២០១២។ ខណៈ​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​បាន​កើន​ឡើង ១២ ភាគរយ​ដល់ ៧៣១ ៦០៤ ផង​ដែរ។ លោក​បន្ត​ថា៖ «ភ្ញៀវ​ទេសចរ​ចិន​ជាប់​លំដាប់​ថ្នាក់​លេខ ១ បន្ទាប់​មក​ភ្ញៀវ​មក​ពី រុស្ស៊ី និង វៀតណាម»។ លោក​រំពឹង​ថា​ចំនួន​ភ្ញៀវ​ទេសចរ​នឹង​កើន​ច្រើន​នៅ​ឆ្នាំ ២០១៤។ …

ចាន់ មុយហុង
http://postkhmer.com/index.php/business/business/108678-2014-01-02-04-02-34