អនុក្រឹត្យស្តីអំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិនឹងប៉ះពាល់សេរីភាពបញ្ចេញមតិរបស់អ្នកប្រើប្រាស់អ៊ីនធឺណិត
សេចក្តីព្រាងអនុក្រឹត្យស្តីអំពី «ការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិ» នឹងអនុញ្ញាតឲ្យរដ្ឋាភិបាលគ្រប់គ្រងការតភ្ជាប់បណ្តាញអ៊ីនធឺណិត ដែលអ្នកការពារសិទ្ធិមនុស្សថា អាចប៉ះពាល់សិទ្ធិរបស់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិតាមប្រព័ន្ធអ៊ីនធឺណិត។ យោងតាមមាត្រាមួយ អនុក្រឹត្យនេះមានគោលបំណងកំណត់អំពីការបង្កើតច្រកទ្វារអ៊ីនធឺណិតជាតិដើម្បីសម្រួលដល់ការតភ្ជាប់អ៊ីនធឺណិតពង្រឹងប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃការកៀរគរចំណូលជាតិ ការការពារសន្តិសុខជាតិ និងការថែរក្សារបៀបរៀបរយសណ្តាប់ធ្នាប់សង្គម។ …