កម្ចីអចលនទ្រព្យសរុបរបស់កម្ពុជាជិត ៣.៥ ពាន់លានដុល្លារ
យោងតាមការិយាល័យឥណទានកម្ពុជា (CBC) បានឲ្យដឹងថា កម្ចីអចលនទ្រព្យនៅកម្ពុជាបន្តកើនឡើងនៅឆ្នាំនេះ។ របាយការណ៍អតិថិជនរបស់ស្ថាប័នឥណទានបានបង្ហាញថា កម្ចីអចលនទ្រព្យមានចំនួន ៣,៤២ ពាន់លានដុល្លារនៅចុងខែមិថុនា។ ទិន្នន័យរបស់ស៊ីប៊ីស៊ីបង្ហាញថា ប្រាក់កម្ចីបានកើនឡើង ៣០ ភាគរយបើប្រៀបធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កម្ចីអចលនទ្រព្យមានចំនួនជាង ៤៧ ភាគរយនៃឥណទានអតិថិជនសរុបនៅក្នុងប្រទេសដែលមានចំនួន ៧,១៦ ពាន់លានដុល្លារនៅចុងខែមិថុនា។ …
ហ៊ គឹមសាយ
https://www.khmertimeskh.com/50635423/cambodias-total-mortgages-near-3-5b/