គុណភាព​គ្រាប់​ស្វាយ​ចន្ទី​ត្រូវ​បាន​លើក​កម្ពស់

វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​កាល​ពី​ចុង​សប្តាហ៍​មុន​បាន​បញ្ចាប់​សេចក្តី​ព្រាង​ស្តង់ដារ​ជាតិ​លើ​ផលិតផល​គ្រាប់​ស្វាយ​ចន្ទី​កម្ពុជា​ដើម្បី​ធ្វើ​ឲ្យ​ផលិតផល​កសិផល​នេះ​បាន​ការ​ទទួល​ស្គាល់​គុណភាព​កាន់​តែ​ទូលំទូលាយ​ជាង​មុន​ក្នុង​គោល​ដៅ​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម និង​បង្កើន​ការ​ដាំ​ដុះ។

ព្រម​ជាមួយ​នឹង​ការ​បញ្ចប់​សេចក្តី​ព្រាង​ស្តង់ដារ​គ្រាប់​ស្វាយ​ចន្ទី​នេះ វិទ្យាស្ថាន​ស្តង់ដារ​កម្ពុជា​ ក៏​បាន​បញ្ចប់​សេចក្តី​ព្រាង​ស្តង់ដារ​ជាតិ​ផ្សេង​មួយ​ទៀត​ផង​ដែរ​គឺ​ស្តង់ដារ​សម្រាប់​ផលិតផល​ចំណី​ មាន់​ ឬ​ ទា។ សេចក្តី​ព្រាង​ស្តង់ដារ​ទាំង​ពីរ​ត្រូវ​រង់ចាំ​រយៈ​ពេល ៣០ ថ្ងៃ​ទៀត​ដើម្បី​បាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ​ពី​ក្រុម​ប្រឹក្សា​ស្តង់ដារ​ជាតិ ដែល​ក្នុង​អំឡុង​ពេល​នេះ​វិទ្យាស្ថាន​ស្តង់ដារ​នឹង​ទទួល​យក​មតិ​យោបល់​ស្ថាបនា​ពី​តំណាង​សហ​គ្រាស​និង​សិប្បកម្ម​នានា​មុន​នឹង​ដាក់​ជូន​ក្រុម​ប្រឹក្សា​ស្តង់ដារ​ជាតិ​ដើម្បី​សម្រេច​ជា​ផ្លូវ​ការ។ …

ហ៊ គឹមសាយ
http://bit.ly/1xZYxhh