រដ្ឋាភិបាល​បើក​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារនីតិសម្បទា​ជន​វិបល្លាស​ស្មារតី

មជ្ឈមណ្ឌល​ថែទាំ និង​ស្តារនីតិសម្បទា​ជនវិបល្លាស​ស្មារតី​ស្ថិតនៅ​ស្រុក​កណ្ដាលស្ទឹង ខេត្ត​កណ្ដាល បាន​បើក​ឲ្យ​ប្រើប្រាស់​ជា​ផ្លូវការ​កាលពី​ម្សិលមិញ សម្រាប់​ទទួល​សង្គ្រោះ​ជន​មាន​វិបល្លាស​ទូទាំង​ប្រទេស ខណៈ​រាជរដ្ឋាភិបាល​គ្រោង​សាងសង់​មណ្ឌល​ស្ដារ​យុវនីតិសម្បទា​ដាច់​ដោយឡែក​បន្ថែមទៀត​នៅទីនេះ​សម្រាប់​អប់រំ​អនីតិជន​ជាប់ពន្ធនាគារ​។ លោក ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួង​មហាផ្ទៃ​បាន​ថ្លែង​ក្នុង​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​មជ្ឈមណ្ឌល​នេះ​កាលពី​ម្សិលមិញ​ថា ការកសាង​មជ្ឈមណ្ឌល​ថែទាំ និង​ស្ដារ​នីតិសម្បទា​ជន​វិបល្លាស​ស្មារតី​នេះ​ឡើង មិនមែន​ជា​កត្តា​ចៃដន្យ​នោះទេ​។ ប៉ុន្តែ​ជា​ពេលវេលា​សមស្រប​បំផុត​មួយ​ជាមួយ​នឹង​ការរីកចម្រើន​នូវ​សេដ្ឋកិច្ច និង​សង្គម​។ …

វ៉ន ដារ៉ា
https://bit.ly/2jYcVqc