ក្រសួង​ផ្តល់​សិទ្ធិ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ អាច​ចេញ​ CO

ក្រសួង​ពាណិជ្ជកម្ម​បាន​ពង្រីក​ការធ្វើ​វិមជ្ឈការ​ទៅ​ឲ្យ​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត​ជាប់​ព្រំដែន​ក្នុង​ការចេញ​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ (CO) ​ដល់​ក្រុមហ៊ុន​នាំចេញ​ដោយផ្ទាល់​ដើម្បី​ជំរុញ​ការនាំចេញ​ផលិតផល​កសិកម្ម​របស់​ប្រទេស​កម្ពុជា​។ យោងតាម​សេចក្តី​ប្រកាស​ព័ត៌មាន ក្រសួង​ពាណិជ្ជកម្ម​នឹងដាក់​ឲ្យ​ដំណើរការ​សាកល្បង​ក្នុង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ប្រភពដើម​ទំនិញ​ទម្រង់​ឌី​ (CO Form D) ​នៅ​ខេត្ត​ជាប់​ព្រំដែន​ចំនួន​ ៣ ​បន្ថែម​ទៀត​រួមមាន​ខេត្ត​តាកែវ កោះកុង និង​កំពត​ដែល​នឹង​ចាប់ពី​ថ្ងៃទី​ ១ ខែ​ វិច្ឆិកា ឆ្នាំ​ ២០១៩ តទៅ​។ …

ធូ វិរៈ
https://bit.ly/2q4TpuK